តើខ្ញុំអាចកែតម្រូវរបៀបដែលការផ្សាយពាណិជ្ជកម្មនៅលើ Facebook បង្ហាញដល់ខ្ញុំ ដោយផ្អែកលើទិន្នន័យអំពីសកម្មភាពរបស់ខ្ញុំពីដៃគូយ៉ាងដូចម្តេច?

ដើម្បីបង្ហាញអ្នកពីការផ្សាយពាណិជ្ជកម្មដែលពាក់ព័ន្ធច្រើនទៀត ក្រុមហ៊ុនទទួល និងប្រើទិន្នន័យដែលក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម និងដៃគូដទៃទៀតផ្តល់ឱ្យក្រុមហ៊ុនអំពីសកម្មភាពរបស់អ្នកនៅលើវេបសាយ និងកម្មវិធីរបស់ពួកគេ ក៏ដូចជាអន្តរកម្មក្រៅបណ្តាញមួយចំនួន ដូចជាការទិញជាដើម។ ឧទាហរណ៍ ក្រុមហ៊ុនអាចបង្ហាញអ្នកនូវការផ្សាយពាណិជ្ជកម្មសម្រាប់អាវ ដោយផ្អែកលើការភ្ជាប់ចូលមើលវេបសាយលក់សម្លៀកបំពាក់របស់អ្នក។
អ្នកអាចត្រួតពិនិត្យថាតើអ្នកឃើញការផ្សាយពាណិជ្ជកម្មផ្អែកលើសកម្មភាពរបស់អ្នកនៅក្រៅ Facebook តាមរយៈ ទិន្នន័យអំពីសកម្មភាពរបស់អ្នកពីដៃគូ នៅក្នុង ចំណូលចិត្តការផ្សាយពាណិជ្ជកម្ម របស់អ្នក។
ដើម្បីមើលនិងកែតម្រូវការកំណត់នេះ៖
  1. សូមចុច account នៅជ្រុងខាងលើផ្នែកខាងស្ដាំនៃ Facebook។
  2. សូមជ្រើសរើស ការកំណត់​និងឯកជនភាព បន្ទាប់មកចុចលើ ការកំណត់​។​
  3. ចូរអូសចុះក្រោម ហើយចុចលើ ការផ្សាយពាណិជ្ជកម្ម នៅក្នុងម៉ឺនុយផ្នែកខាងឆ្វេង។
  4. ចូរចុចលើ ការកំណត់ការផ្សាយពាណិជ្ជកម្ម រួចចុចលើ ទិន្នន័យអំពីសកម្មភាពរបស់អ្នកពីដៃគូ
  5. ចូរជ្រើសរើសថាតើក្រុមហ៊ុនអាចប្រើទិន្នន័យពីដៃគូរបស់យើង ដើម្បីបង្ហាញពាណិជ្ជកម្មដល់អ្នកដែរឬទេ។
ចូរចងចាំថា ការកំណត់នេះគ្រប់គ្រងថាតើក្រុមហ៊ុនអាចបង្ហាញអ្នកនូវការផ្សាយពាណិជ្ជកម្មដែលបានកំណតឱ្យស្របនឹងបុគ្គលនៅលើ Facebook ដោយផ្អែកលើទិន្នន័យអំពីសកម្មភាពរបស់អ្នកពីដៃគូរបស់យើង។ ប្រសិនបើអ្នកបិទការកំណត់នេះ ការផ្សាយពាណិជ្ជកម្មដែលអ្នកឃើញអាចនឹងផ្អែកលើសកម្មភាពរបស់អ្នកនៅលើថ្នាលរបស់យើង។ ពួកគេក៏អាចនឹងផ្អែកលើព័ត៌មានពីអាជីវកម្មមួយចំនួនដែលបានចែករំលែកបញ្ជីបុគ្គលឬឧបករណ៍ជាមួយក្រុមហ៊ុន ប្រសិនបើក្រុមហ៊ុនបានផ្គូរផ្គងប្រូហ្វាលរបស់អ្នកទៅនឹងព័ត៌មាននៅក្នុងបញ្ជីនោះ។
ការកំណត់នេះអនុវត្តតែចំពោះការផ្សាយពាណិជ្ជកម្មនានាដែលអ្នកបានមើលនៅលើគណនី Facebook របស់អ្នក រួមទាំងនៅលើ Messenger និងចំពោះការផ្សាយពាណិជ្ជកម្មនានាដែលអ្នកមើលឃើញនៅលើវេបសាយ កម្មវិធី និងឧបករណ៍នានាដែលត្រូវបានចែកចាយដោយសេវាផ្សាយពាណិជ្ជកម្មរបស់ Facebook។ ការកំណត់នេះមិនអនុវត្តចំពោះការផ្សាយពាណិជ្ជកម្មនានាដែលអ្នកមើលឃើញនៅលើ Instagram ទេ លើកលែងតែអ្នកបានបើកបទពិសោធន៍ដែលបានភ្ជាប់នៅលើគណនី Instagram និង Facebook របស់អ្នក។ ចូរស្វែងយល់បន្ថែម ពីរបៀបកែតម្រូវការផ្សាយពាណិជ្ជកម្មត្រូវបានបង្ហាញដល់អ្នកនៅលើ Instagram
ប្រសិនបើអ្នកបានបើកបទពិសោធន៍ដែលបានភ្ជាប់នៅលើគណនី Instagram និង Facebook របស់អ្នក អ្នកក៏អាចកែតម្រូវបទពិសោធន៍នៃការផ្សាយពាណិជ្ជកម្មលើ Instagram របស់អ្នកតាមរយៈការកំណត់ ទិន្នន័យអំពីសកម្មភាពរបស់អ្នកពីដៃគូ បានផងដែរ។
ក្រុមហ៊ុនគោរពខ្ជាប់ទៅនឹងគោលការណ៍ស្វ័យបញ្ញត្តិកម្ម សម្រាប់ការផ្សាយពាណិជ្ជកម្មទៅតាមឥរិយាបទអនឡាញ និងចូលរួមនៅក្នុងកម្មវិធីជ្រើសរើសមិនចូលរួមដែលត្រូវបានបង្កើតឡើងដោយ សម្ព័ន្ធការផ្សាយពាណិជ្ជកម្មឌីជីថលសម្ព័ន្ធការផ្សាយពាណិជ្ជកម្មឌីជីថលនៃប្រទេសកាណាដា និង សម្ព័ន្ធការផ្សាយពាណិជ្ជកម្មឌីជីថលជាលក្ខណៈអន្តរប្រាស្រ័យនៃអឺរ៉ុប។ អ្នកអាចជ្រើសរើសមិនចូលរួមជាមួយក្រុមហ៊ុនដែលចូលរួមទាំងអស់តាមរយៈវេបសាយទាំងនេះ។
តើវាមានប្រយោជន៍ដែរឬទេ?
បាទ/ចាស
ទេ