Facebook Marketplace សម្រាប់អាជីវកម្ម

ស្វែងយល់អំពី Facebook Marketplace សម្រាប់អាជីវកម្ម អត្ថប្រយោជន៍ សំណួរទូទៅ និងរបៀបចាប់ផ្តើម។

អំពី Marketplace

យើងបានបង្កើត Marketplace ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ ក្នុងការទិញនិងលក់នៅក្នុងសហគមន៍របស់ពួកគេ។ នៅពេលមនុស្សកាន់តែច្រើនចាប់ផ្តើមប្រើប្រាស់វា យើងបានអញ្ជើញអាជីវកម្មទាំងឡាយឱ្យប្រើប្រាស់ Marketplace ជាមធ្យោបាយថ្មីមួយ ដើម្បីទាក់ទងជាមួយអ្នកប្រើប្រាស់ និងលក់ផលិតផល។

សព្វថ្ងៃនេះ សហគមន៍នេះនៅតែបន្តរីកចម្រើន ខណៈដែលម្ចាស់អាជីវកម្ម អ្នកធ្វើទីផ្សារ និងអ្នកលក់កាន់តែច្រើនកំពុងប្រើប្រាស់ Marketplace ដើម្បីចាប់យកការនាំមុខ ទាក់ទងជាមួយអ្នកទិញដែលចាប់អារម្មណ៍ និងជំរុញការលក់។

Marketplace ផ្ដល់ភាពងាយស្រួលសម្រាប់អ្នកទិញ ក្នុងការរកផលិតផលដែលពួកគេកំពុងស្វែងរក និងទទួលបានចម្លើយដែលមានប្រយោជន៍ពីអ្នកលក់យ៉ាងឆាប់រហ័សក្នុងពេលវេលាជាក់ស្តែង ដោយប្រើប្រាស់ Messenger។ ជាមួយ Marketplace អាជីវកម្មទាំងឡាយអាចគ្រប់គ្រងទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព នៅទូទាំងបណ្ដាញលក់និងដំណើររបស់អ្នកទិញទាំងមូល ដែលរាប់តាំងពីអន្តរកម្មនិងការសាកសួរដំបូង រហូតដល់ការលក់ចុងក្រោយ។ ខាងក្រោមនេះ អ្នកនឹងរកឃើញព័ត៌មាន ដើម្បីជួយអ្នកឱ្យយល់ថា តើអ្វីគឺជា Marketplace និងតើហេតុអ្វីបានជាអាជីវកម្មទាំងឡាយកំពុងប្រើប្រាស់វា។

អត្ថប្រយោជន៍នៃការលក់នៅលើ Marketplace​

Marketplace គឺជាកន្លែងដែលមនុស្សអាចរករុករក ទិញ និងលក់ទំនិញដែលបានចុះបញ្ជីនៅលើ Facebook។ ទាំងនេះគឺជាអត្ថប្រយោជន៍នៃការលក់ឬការចុះបញ្ជីសារពើភ័ណ្ឌមួយចំនួនរបស់អ្នកនៅលើ Marketplace ជាអាជីវកម្មមួយ។

ឱកាសដើម្បីផ្សាយទៅដល់សហគមន៍ដែលសកម្មនិងកំពុងរីកលូតលាស់

នៅពេលអ្នកលក់ ជាអាជីវកម្មមួយ នៅលើ Marketplace អ្នកអាចចូលទៅកាន់សហគមន៍អ្នកទិញដែលទទួលបានការលើកទឹកចិត្ត និងសកម្មដែលកំពុងរីកលូតលាស់មួយបាន។ ក្នុងមួយខែៗ មនុស្សរាប់លាននាក់កំពុងរុករកនិងទិញទំនិញពីមនុស្សនិងអាជីវកម្មផ្សេងៗនៅលើ Facebook។

ជាមួយ Marketplace អាជីវកម្មទាំងឡាយមានឱកាសបង្កើតនិងបណ្ដុះបណ្ដាញចែកចាយឬចំណូលបន្ថែម ដែលអាចផ្សាយទៅដល់សហគមន៍នេះ និងគាំទ្រដល់ការរីកលូតលាស់នៃអាជីវកម្ម។

មើលច្រើនទៀតមើលតិចជាងមុន

ទំនាក់ទំនងក្នុងពេលជាក់ស្ដែងតាម Messenger

អាជីវកម្មទាំងឡាយទទួលបានអត្ថប្រយោជន៍ពីសមត្ថភាពក្នុងការឆ្លើយតបដោយផ្ទាល់ ចំពោះសំណួរឬការសាកសួរពីអ្នកទិញដែលមានចំណាប់អារម្មណ៍ ដោយទទួលបានជំនួយពី Messenger។ Messenger ផ្ដល់លទ្ធភាពទំនាក់ទំនងក្នុងពេលវេលាជាក់ស្តែង ជាមួយអ្នកទិញឈានមុខនិងអនាគត មុនពេលពួកគេបាត់បង់ចំណាប់អារម្មណ៍ឬសម្រេចចិត្តផ្លាស់ប្តូរនិងរុករកផលិតផលផ្សេងទៀត។

មើលច្រើនទៀតមើលតិចជាងមុន

ការចុះបញ្ជីឥតគិតថ្លៃ

មិនដូចទីផ្សារភាគីទីបីនិងវេទិកាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកផ្សេងទៀតទេ Facebook Marketplace អនុញ្ញាតឱ្យអាជីវកម្មទាំងឡាយបង្កើតនិងគ្រប់គ្រងបញ្ជីមុខទំនិញ ដោយមិនគិតថ្លៃសេវាឬចំណាយបន្ថែមឡើយ។ អាចនឹងមានការចំណាយ ទាក់ទងនឹងការរៀបចំហ្វីដអំពីសារពើភ័ណ្ឌឬសេវាផ្សេងៗ តាមរយៈដៃគូ ប៉ុន្តែ Facebook មិនគិតថ្លៃអ្វីទាំងអស់។

មើលច្រើនទៀតមើលតិចជាងមុន

យានជំនិះ

Marketplace គឺជាមួយក្នុងចំណោមកន្លែងពេញនិយមបំផុត នៅសហរដ្ឋអាមេរិក ​ក្នុងការទិញទំនិញដែលនៅលើបណ្ដាញ សម្រាប់រថយន្តមួយទឹក។ នៅសហរដ្ឋអាមេរិកតែមួយប៉ុណ្ណោះ មានមនុស្សជាង 20 លាននាក់ចុចលើបញ្ជីយានជំនិះមួយទឹកជារៀងរាល់ខែ។



ឈ្មួញលក់រថយន្តនិងអ្នកលក់ម្នាក់ៗអាច ផ្ទុកឡើងនូវបញ្ជីមុខទំនិញរបស់ពួកគេដោយផ្ទាល់ដៃម្ដងមួយៗពីទូរសព្ទឬកុំព្យូទ័ររបស់អ្នក ដោយប្រើទំព័រ Facebook Business នៅក្នុងទីផ្សារដែលមានការរាយបញ្ជីមុខទំនិញដោយផ្ទាល់ (សហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ និងឥណ្ឌូនេស៊ី)។ នៅពេលដែលយានយន្តរបស់អ្នកត្រូវបានរាយបញ្ជីនៅលើ Marketplace អ្នកប្រើប្រាស់អាចផ្ញើសារឱ្យអ្នក ដើម្បីស្វែងយល់បន្ថែមអំពីវា។

ការលក់រាយនិងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

បណ្ដាក្រុមហ៊ុនលក់រាយនិងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក៏អាចប្រើ Marketplace បានផងដែរ ដើម្បីផ្សាយទៅដល់អតិថិជនកាន់តែច្រើន ដោយធ្វើការដោយផ្ទាល់តាមរយៈដៃគូមួយក្នុងចំណោមបណ្ដាដៃគូដែលមានស្រាប់របស់យើង។ ការចូលប្រើឧបករណ៍ដំណើរការទូទាត់ប្រាក់និងគ្រប់គ្រងការបញ្ជាទិញ ការយល់ដឹងអំពីការលក់ក្នុងពេលវេលាជាក់ស្តែង និងអត្ថប្រយោជន៍ផ្សេងទៀតជាច្រើន នឹងបង្កើតជាបណ្ដាញប្រាក់ចំណូលបន្ថែមគួរឱ្យទាក់ទាញមួយ ដែលម៉ាកពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកគ្រប់ទីកន្លែងអាចទាញយកប្រយោជន៍បាន ដើម្បីជំរុញការលក់និងការរីកលូតលាស់នៃអាជីវកម្ម។

ដើម្បីទាក់ទងដៃគូដែលអាចជួយអាជីវកម្មរបស់អ្នកឱ្យចាប់ផ្តើមលក់សារពើភ័ណ្ឌនៅលើ Marketplace បាន សូមចូលទៅកាន់ទំព័រនេះ

អចលនទ្រព្យ

ភ្នាក់ងារអចលនទ្រព្យ និងអ្នកគ្រប់គ្រងអចលនទ្រព្យនៅសហរដ្ឋអាមេរិក និងកាណាដាអាច រាយបញ្ជីសារពើភ័ណ្ឌលំនៅដ្ឋានដោយផ្ទាល់ សម្រាប់ជួលនៅលើ Facebook Marketplace ដោយប្រើទំព័រ Facebook Business។

សំណួរដែលសួរញឹកញាប់

តើខ្ញុំអាចស្វែងយល់បន្ថែមអំពីការទទួលបានសារពើភ័ណ្ឌរបស់ខ្ញុំនៅលើ Marketplace នៅកន្លែងណា?


អំពីឯកជនភាព​លក្ខខណ្ឌឃុកឃីជំនួយ
Marketplace អាចប្រើបានចំពោះមនុស្សភាគច្រើនដែលមានអាយុចាប់ពី 18 ឆ្នាំឡើងទៅនៅកោះអាលែនដ៍ (ហ្វាំងឡង់ ), អាល់បានី, អាល់ហ្សេរី, សាម័រអាមេរិក, អង់ដូរ៉ា, អង់ហ្គោឡា, អង់តាក់ទិច, អង់ទីហ្គា និងបាប៊ុយដា, អាហ្សង់ទីន, អាមេនី, អូស្ត្រាលី, អូទ្រីស, អាស៊ែបៃហ្សង់, បារ៉ែន, បង់ក្លាដែស, បាបាដុស, បេឡារុស, បែលហ្ស៊ិក, បេល, បេណាំង, ប៊ើមុយដា, ប៊ូតង់, បូលីវី, បូណែ, បុតស្វាណា, ប្រេស៊ីល, ដែន​ដី​អង់គ្លេស​នៅ​មហា​សមុទ្រ​ឥណ្ឌា, កោះវើជីនអង់គ្លេស, ព្រុយណេ, ប៊ុលហ្គារ, បួគីណាហ្វាសូ, ប៊ូរុនឌី, កម្ពុជា, កាមេរូន, កាណាដា, កាប់វែរ, សាធារណរដ្ឋអាហ្វ្រិកកណ្ដាល, ឆាដ, ស៊ីលី, ក្រោះគ្រីស្មាស់, កោះកូកូស (ឃីលីង), កូឡុំប៊ី, កូម័រ, កោះខូក, កូស្តារីកា, ក្រូអាស៊ី, គូរ៉ាកាវ, ស៊ីប, សាធារណរដ្ឋឆែក, សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ, ដាណឺម៉ាក, ជីប៊ូទី, ដូមីនីក, សាធារណរដ្ឋ​ដូមីនីក, អេក្វាទ័រ, អេហ្ស៊ីប, អែលសាល់វ៉ាឌ័រ, ហ្គីណេអេក្វាទ័រ, អេរីត្រេ, អេស្ដូនី, អេត្យូពី, កោះហ្វកលែនដ៍, កោះហ្វារ៉ូ, រដ្ឋសហព័ន្ធមីក្រូណេស៊ី, ហ្វ៊ីជី, ហ្វាំងឡង់, បារាំង, ប៉ូលីណេស៊ីបារាំង, ហ្គាបុង, ហ្គំប៊ី, ហ្សកហ្ស៊ី, អាល្លឺម៉ង, ហ្គាណា, ហ្ស៊ីប្រាល់តា, ក្រិក, ហ្គ្រោអង់ឡង់, ហ្គ្រើណាដ, ហ្គាដឺឡុប, ហ្គាំ, ក្វាតេម៉ាឡា, ហ្គេនស៊ី, ហ្គីណេ, ហ្គីណេប៊ីស្សូ, ហ្គូយ៉ាន, ហៃទី, ហុងឌូរ៉ាស, ហុងកុង, ហុងគ្រី, អ៊ីស្លង់, ឥណ្ឌា, ឥណ្ឌូណេស៊ី, អ៊ីរ៉ាក, អៀរឡង, កោះម៉ង់, អ៊ីស្រាអែល, អ៊ីតាលី, កូតឌី​វ័​រ, ហ្សាម៉ាអ៊ីក, ហ្សង់ម៉ាយេន, ជើស៊ី, ហ្ស៊កដានី, កាហ្សាក់ស្ថាន, កេនយ៉ា, គិរីបាទី, កូសូវ៉ូ, កូវ៉ែត, កៀហ្ស៊ីស៊ីស្ថាន, ឡាវ, ឡេតូនី, លីបង់, ឡេសូតូ, លីបេរីយ៉ា, លីប៊ី, លិចតិនស្ដាញ, លីទុយអានី, លុចសំបួ, ម៉ាកាវ, ម៉ាដាហ្គាស្កា, ម៉ាឡាវី, ម៉ាឡេស៊ី, ម៉ាល់ឌីវ, ម៉ាលី, ម៉ាល់តា, កោះម៉ាសាល, ម៉ូរីតានី, ម៉ូរីស, ម៉ិកស៊ិក, ម៉ុលដាវី, ម៉ូណាកូ, ម៉ុងហ្គោលី, ម៉ុងតេណេហ្គោ, ម៉ាន់តេសរ៉ា, ម៉ារ៉ុក, ម៉ូហ្សាំប៊ិក, ណាមមីបៀ, ណូរូ, នេប៉ាល់, ហូឡង់, កាលីដូនីថ្មី, នូវែលសេឡង់, នីការ៉ាហ្គា, នីហ្សេ, នីហ្សេរីយ៉ា, ញូអេ, កោះន័រហ្វក, កោះម៉ារីអាណាខាងជើង, ន័រវែស, អូម៉ង់, ប៉ាគីស្ថាន, ប៉ាឡូ, ប៉ាឡេស្ទីន, ប៉ាណាម៉ា, ប៉ាពូអាស៊ីនូវែលហ្គីណេ, ប៉ារ៉ាហ្កាយ, ប៉េរូ, ហ្វីលីពីន, កោះ​ភីតកាន, ប៉ូឡូញ, ព័រទុយហ្កាល់, ព័រតូរីកូ, កាតា, សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ, រូម៉ានី, រុស្ស៊ី, រវ៉ាន់ដា, សាំងបាត្លេមី, សង់គីត, សាំងលូស៊ី, សាំងម៉ាទីន​, សាំងព្យែរ និង​មីគីឡុង, សាំងវ៉ាំងសង់ និងហ្គ្រេណាឌីន, សាម័រ, សាន​ម៉ារីណូ, សៅតូម៉េ និងប្រាំងស៊ីប​, អារ៉ាប៊ីសាអូឌីត, សេណេហ្កាល់, ស៊ែប៊ី, សីស្ហែល, សៀរ៉ាឡេអូន, សិង្ហបុរី, សង់អ៊ីស្ដាទុស និង​សាបា, សីង​ម៉ាធីន​, ស្លូវ៉ាគី, ស្លូវេនី, កោះសូឡូម៉ុង​, សូម៉ាលី, អាហ្វ្រិកខាងត្បូង, កោះហ្សកហ្ស៊ីខាងត្បូង និងកោះសាំងវិចខាងត្បូង, ស៊ូដង់​ខាង​ត្បូង, អេស្ប៉ាញ, ស្រីលង្កា, សាំងហេឡេណា, សូរីណាម, ស្វាល់បាដ និងសាំងម៉ាយ៉េន, ស្វាស៊ីឡង់, ស៊ុយអែត, ស៊្វីស, តៃវ៉ាន់, តាហ្ស៊ីគីស្ថាន, តង់សានី, ថៃ, បាហាម៉ា, ទីម័រ​ខាងកើត, តូហ្គោ, តូកេឡូ, តុងហ្គា, ទ្រីនីដាដ និងតូបាហ្គោ, ទុយនីស៊ី, តួកគី, តួកម៉េនីស្ថាន, តួក និងកៃកូស, ទូវ៉ាលូ, អ៊ូហ្គង់ដា, អេមីរ៉ាតអារ៉ាប់រួម, ចក្រភព​អង់គ្លេស, កោះសហរដ្ឋ​ម៉ូណ័រ​អៅលីយីង, សហរដ្ឋ​អាមេរិក, អ៊ុយរូហ្គាយ, អ៊ូសបេគីស្ថាន, វ៉ានូទូ​, បុរីវ៉ាទីកង់, វ៉េណេស៊ុយអេឡា, វៀតណាម, វ៉ាលីស និង​ហ្វូទូណា, សាហារ៉ា​ខាងលិច, យេម៉ែន, សំប៊ី និងស៊ីមបាវ៉េ។ អ្នកអាចប្រើប្រាស់ Marketplace នៅលើទូរសព្ទ iPhone 5 ឬស៊េរីថ្មីជាងនេះ, ឧបករណ៍ Android និង iPad ដែលមានកម្មវិធី Facebook ឬនៅលើកុំព្យូទ័ររបស់អ្នកតាមរយៈគេហទំព័រ www.facebook.com/marketplace

© Facebook។ រក្សា​​សិទ្ធិ​គ្រប់យ៉ាង។