NEWS News & Events អនាគតពីឡុតថ្មី !

News & Events

អនាគតពីឡុតថ្មី !

Detail: Created OnTue, 06, August - 2019

ចាប់តាំងពីគោលនយោបាយ “បើកចំហរជើងមេឃ” ត្រូវបានអនុវត្ត វិស័យនានានៅក្នុងព្រះរាជាណាចក្រកម្ពុជាក៏ត្រូវបាននិងកំពុងអភិវឌ្ឍផងដែរ។ បច្ចុប្បន្ន យើងសង្កេតឃើញថា វិស័យអាកាសចរណ៍ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ដែរ ជើងហោះក្នុងស្រុក ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក មានការកើនឡើង ការបើកជើងហោះហើរផ្ទាល់ទៅ កាន់ប្រទេសផ្សេងៗក៏មានច្រើនដែរ។ ស្របពេលជាមួយគ្នានេះដែរ ធនធានមនុស្ស គឺជាស្នូលសំខាន់ក្នុងការអភិវឌ្ឍន៍គ្រប់ផ្នែក។ សង្កេតឃើញថា ក៏មានការកើនឡើងនូវតម្រូវ ការបុគ្គលិកនៅអាកាសយានដ្ឋាន និងក្រុមហ៊ុនអាកាសចរណ៍ផងដែរ។ 
ក្នុងនោះដែរ កញ្ញា ចិន្តា អតីតនិស្សិតផ្នែក បដិសណ្ឋារកិច្ច និងទេសចរណ៍ ជាមួយនិងមិត្តរួមថ្នាក់ជាច្រើននាក់បានជាប់ជា បាហុនិកា ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមួយ បន្ទាប់ពីបញ្ចប់ការសិក្សា។ ប៉ុន្តែ ចិន្តាមិនបានបញ្ឈប់ត្រឹមនេះទេ ចិន្តា បានបន្តការហ្វឹកហាត់ជាពីឡុត។ នាងបានបន្តការសិក្សា នៅក្រៅប្រទេស។ បច្ចុប្បន្ន ចិន្តា បានបញ្ចប់ការហ្វឹកហាត់ និងរៀនសូត្របានជោគជ័យ ហើយក៏បានត្រលប់មកប្រទេសវិញដែរ ចិន្តាកំពុងហ្វឹកហាត់ការងារជាពីឡុត នៅក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមួយ។ 
ចិន្តាបាននិយាយថា “អារម្មណ៍ដែលកាន់ចង្កូតបញ្ជាយានដ៏ធំមួយនេះពិតជាអស្ចារ្យណាស់” ហើយនាងក៏ចង់បង្ហាញឲ្យមហាជនបានដឹងថា “មនុស្សស្រីក៏អាចធ្វើការងារនេះបានដែរ!”។ ប៉ុន្តែចិន្តា ក៏បានជម្រុញទឹកចិត្តឲ្យយុវជន-យុវនារីខ្មែរដែលមានសមត្ថភាព និងលទ្ធភាព គួរពិចារណាជំនាញមួយនេះផង ព្រោះបើប្រៀបធៀបទៅប្រទេសផ្សេងទៀត ចំនួនពីឡុតជំនាញជនជាតិខ្មែរ នៅមានកំណត់នៅឡើយ។