សាវតាគម្រោង

វិស័យកសិកម្មកម្ពុជា បានចូលរួមចំណែកដល់ផលិតផលសរុបក្នុងស្រុក (ផសស) ប្រមាណមួយភាគបួន និងផ្តល់ការងារធ្វើចំនួន៣,១លានការងារនៅឆ្នាំ២០១៦។ ប្រជាជននៅតំបន់ជនបទប្រមាណ៤៦,៣% ស្មើនឹង៣លាននាក់នៅតែពឹងអា ស្រ័យលើការងារកសិកម្ម។ ចាប់ពីឆ្នាំ២០១៣ វិស័យកសិកម្មមានការរីកលូតលាស់តិចតួច ដែលជាក្តីបារម្ភអំពីភាពខ្លាំង និងការប្រកួតប្រជែង និងលទ្ធភាពបន្តជួយដល់ជីវភាពរស់នៅប្រកបដោយនិរន្តរភាពនៅពេលអនាគត់។ កត្តាគំរាមកំហែងពីខាងក្រៅរួមមាន តម្លៃកសិផលធ្លាក់ចុះយ៉ាងគំហុក ភាពរាំងស្ងួត ទឹកជំនន់ បានធ្វើឲ្យវិស័យកសិកម្មមានការរីកលូតលាស់តិច។ អ្នកផលិតភាគច្រើន ជាពិសេសកសិករខ្នាតតូច និងមធ្យម ខ្វះចំណេះដឹង ជំនាញ ខ្វះធាតុចូលកសិកម្មដែលមានគុណភាព ខ្វះបច្ចេកទេសកែច្នៃកសិកផលដើម្បីលក់នៅលើទីផ្សារ។ លើសពីនេះទៅទៀត កសិករខ្វះផ្លូវតភ្ជាប់ និងប្រព័ន្ធស្រោចស្រប់ដំណាំក្រៅពីស្រូវ ដែលធ្វើឲ្យការរីកលូតលាស់របស់វិស័យកសិកម្មនៅមានកម្រឹត។

ព្រឹត្តិការណ៍ ព័ត៌មាន ចុងក្រោយ

ឯកសារ

ទំនាក់ទំនងគម្រោង